អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបាននិយាយថា ថ្នាក់ដឹកនាំបក្សមិនព្រួយបារម្ភឡើយចំពោះសេចក្តីសម្រេចមួយដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងពង្រីកទំហំសំណុំរឿងនានាដែលខ្លួនបានពិចារណាដើម្បីរាប់បញ្ចូលការបំផ្លាញបរិស្ថាន និងការចាប់យកដីធ្លី។ក្រុមហ៊ុនច្បាប់ Global Diligence មានមូលដ្ឋាននៅក្រុងឡុងដ៍ ដែលបានដាក់ពាក្យប្តឹងក្រុមអ្នកមានអំណាចក្នុងជួរគណបក្សប្រជាជនកម្ពុជា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីឆ្នាំ២០១៤ តាមការជំរុញពីគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា សេចក្តីសម្រេចនេះបានបង្កើនលទ្ធភាពបន្តសំណុំរឿងនេះទៅមុខ។ប្រភពThe Cambodia Darly