ត្រឡប់ក្រោយ

CNRP នៅតែមានក្តីសង្ឃឹម ជួបចរចាជាមួយ CPP ទោះបីលោក ហ៊ុន សែន ថា គ្មានផ្លូវជួបគ្នា

 

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) លោក យឹម សុវណ្ណ នៅតែបង្ហាញក្តីសង្ឃឹម និងជឿ ជាក់ថា CNRP នឹងពិតជាបានជួបចរចា រកដំណោះស្រាយនយោបាយ ជាមួយគណបក្សកាន់អំណាច នៅក្នុង ពេលវេលាសមរម្យណាមួយ បើទោះបីជាប្រធានគណបក្ស កាន់អំណាលោក​នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ អះអាងយ៉ាងណាក៏ដោយថា មិនជួបជាដាច់ខាត។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាបញ្ញាជាតិនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ហ៊ុន សែន បាន ថ្លែងថា មានបញ្ហាអ្វីកើតឡើងអាងគម្រាមធ្វើបាតុកម្ម ដើម្បីជាថ្នូរនឹងការចរចាគ្នា ប៉ុន្តែទោះបីជាយ៉ាង ណាក៏គ្មាន ផ្លូវចរចានោះដែរ ហើយបើយកល្អមានផ្លូវម្យ៉ាងគឺតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចូលប្រជុំសភា។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា