លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានថ្លែងការសាទរដែលលោក ហ៊ុន សែន មេដឹកនាំ គណបក្ស កាន់ អំណាច ដែលបានប្រើប្រាស់យន្តការសភាដើម្បីឲ្យសមាជិកសភាគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ដើម្បីអាចឈានទៅដល់ការចរចាគ្នា ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។ ស្ថានភាពនយោបាយនៅកម្ពុជាហាក់មានភាពធូរស្រាល បន្តិចដោយក្នុងនោះ លោកហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ដោយលោក ចង់ឃើញសមាជិក សភាគណបក្ស សង្រ្គោះជាតិ បញ្ចប់ពហិកា និងវិលត្រឡប់ទៅចូលរួម ប្រជុំរដ្ឋសភាវិញ ដែលជាទីកន្លែងស្របច្បាប់ តែមួយគត់សម្រាប់ឲ្យសមាជិកសភា គណបក្សទាំងពីរ បានជួប ប្រជុំគ្នាពិភាក្សាបញ្ហាសំខាន់ៗ សម្រាប់ ជាតិនិងអាចចាប់ដៃគ្នាឈាន ទៅរកការជជែកពិភាក្សា បញ្ហាផ្សេងៗ បើទោះបីជាសម្ដេចមិនបានបង្ហើប ឲ្យចំៗ យ៉ាងណាក៏ដោយ។ប្រភពដើមអម្ពិល