មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រកាសថា ថ្នាក់ដឹកនាំបក្សនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាពេញអង្គនៅខែក្រោយ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។បន្ទាប់ពីសួរសុខទុក្ខសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខពន្ធនាគារព្រៃសថា ថ្នាក់ដឹកនាំគណបក្សនេះកំពុងពិចារណាពីការចូលរួមប្រជុំសភា។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សនេះគ្រោងកោះហៅរដ្ឋមន្ត្រីចំនួន៤រូបសួរជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ រួមមានក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងក្រសួងកសិកម្ម។ប្រភពVOD