តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទទាក់ទងនឹងបញ្ហាព្រំដែន ថា លោកគ្មានរំពឹងទទួលបានយុត្តិធម៌ពីតុលាការកំពូលនៅពេលនេះទេ។នៅព្រឹកថ្ងៃទី២១ កញ្ញា នេះ តុលាការកំពូលបើកសវនាការលើបណ្ដឹងសាទុក្ខរបស់លោក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ៊ុំ សំអាន។លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការ រើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែមេសា។ ការចោទប្រកាន់នេះ បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុក (Facebook) អំពីការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។ប្រភពRFA