ត្រឡប់ក្រោយ

លោក ញឹក ប៊ុនឆៃ គាំទ្រឲ្យ សមាជិកសភា CPP និង CNRP ចូលធ្វើការរួមគ្នា នៅសភា

 

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៦ បានបង្ហាញជំហរគាំទ្រ ដែលសមាជិកសភាគ ណបក្សសង្រ្គោះជាតិ (CNRP) នឹងពិចារណាវិលចូលប្រជុំសភា ធ្វើការរួមគ្នា ជាមួយសមាជិកសភា គណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីដោះស្រាយបញ្ហានានា នៅខែតុលា ឆ្នាំ២០១៦ខាងមុខ។

ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ បែបនេះ បានធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ ដោយសម្ដេច ចង់ឃើញសមាជិក សភាគណបក្សសង្រ្គោះជាតិ បញ្ចប់ពហិកា និងវិលត្រឡប់ទៅចូលរួមប្រជុំរដ្ឋសភាវិញ ដែលជាទីកន្លែងស្របច្បាប់តែមួយគត់ សម្រាប់ឲ្យសមាជិកសភា គណបក្សទាំងពីរ បានជួបប្រជុំគ្នាពិភាក្សាបញ្ហាសំខាន់ៗ សម្រាប់ជាតិ និងអាចចាប់ដៃគ្នា ឈានទៅរកការជជែកពិភាក្សា បញ្ហាផ្សេងៗ ។ដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា