ត្រឡប់ក្រោយ

ជំ​ទ​ប់​ឃុំ​ទី​២ម​ក​ពី​គ​ណ​ប​ក្ស ​សម​ ​រ​​ង្ស៊ី ​ត្រូវ​បា​ន​តុ​លា​កា​រ​​ចេ​ញដី​កា​រកោះ​ហៅ​ ​​ក្រោ​យ​ម​មា​​ញឹ​កនឹ​ង​កា​រ​ងា​រ​ចុះ​​​ឈ្មោះបោះ​ឆ្នោ​ត​ ​​

 

ជំទប់ទី២មកពី គណបក្ស សម រង្សី នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក ចៅ វាសនា ត្រូវ
បានសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ក្រោមបទចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទ
ឧក្រិដ្ឋ សមគំនិតធ្វើឲ្យខូចខាតដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបានប្រព្រឹត្តនៅមុខ
ការិយាល័យគយ និងរដ្ឋករ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ 
២០១៥ កន្លងទៅនេះ  ។ដីកាបង្គាប់ឲ្យចូលខ្លួននោះ បានបង្គាប់ឲ្យលោក ចៅ វាសនា ចូលខ្លួននៅថ្ងៃទី០៧ ខែតុលា ២០១៦ នៅវេលាម៉ោង ៨ 
និង ៣០នាទីព្រឹក ដើម្បីឆ្លើយដោះសារចំពោះបទចោទប្រកាន់ខាងលើ ។ ជាងនេះទៀត ក្នុងដីកាដដែលនោះ បាន
បញ្ជាក់ថា ក្នុងករណីមិនចូលខ្លួនតុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា