ត្រឡប់ក្រោយ

លោក​ សុន ឆ័យ៖ រដ្ឋាភិបាលធ្វើឲ្យបាត់លុយគម្រោង​​៦០លានដុល្លារសម្រាប់ទិញស្រូវ

 

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋាភិបាលអនុវត្តគម្រោងទិញស្រូវមិនបានត្រឹមត្រូវ ប្រកាន់បក្ខពួកនិយមបណ្តាលឲ្យបាត់ថវិកាជាតិអស់ប្រមាណ៦០លានដុល្លារអាមេរិក។ថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំងនិងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាលោក សុន ឆ័យ រំឭកថាកាលពី៣ទៅ៤ឆ្នាំមុន សភាបានអនុម័តលុយប្រមាណ៦០លានដុល្លារសម្រាប់ជួយដល់គម្រោងទិញស្រូវពីកសិករ។ ប៉ុន្តែលោកថា គម្រោងនោះមិនបានផ្តល់ប្រយោជន៍ដល់កសិករទេ ដោយសារការ ចាត់ចែងមិនមានតម្លភាព បក្ខពួកនិយមធ្វើឲ្យបាត់លុយនោះ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា