ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ថាលោកអាចនៅក្រៅឃុំបានលុះត្រាតែមានបញ្ជាពីក្រុងហាណូយ

 

តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន លោក អ៊ុំ សំអាន មានប្រសាសន៍ថាលោកអាចនៅក្រៅឃុំបានលុះត្រាតែមានបញ្ជាឲ្យដោះលេងពីរដ្ឋាភិបាលក្រុងហាណូយ។ការលើកឡើងរបស់តំណាងរាស្ត្ររូបនេះ ខណៈតុលាការកំពូលនាំខ្លួនមកបើកសវនាការនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមេធាវីការពារក្តីបានប្តឹងជំទាស់នឹងការឃុំខ្លួន ប៉ុន្តែតុលាការបានច្រានចោលបណ្តឹងជំទាស់នេះ។ក្រោយបញ្ចប់ការជំនុំជម្រះលោក អ៊ុំ សំអាន ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលដេញសម្ភាសន៍លោកនោះថាករណីរបស់លោកគឺរងឥទ្ធិពលពីរដ្ឋាភិបាលទីក្រុងហាណូយ ហើយលោកមិនសង្ឃឹមទទួលបានយុត្តិធម៌នោះទេ។លោកបន្ថែមថា៖ “ព្រោះតុលាការគ្រាន់តែកូនអុកឬតេលេរបស់អ្នកមានអំណាចប៉ុណ្ណោះឯង ហើយលោក ហ៊ុន សែន គាត់ធ្វើបាបអ្នកស្នេហាជាតិ ដើម្បីតម្រូវចិត្ត[វៀតណាម] ដើម្បីស្តាប់តាមបញ្ជាពីក្រុងហាយណូយ បើក្រុងហាណូយយល់ព្រម គឺយល់ព្រមហើយ[ដោះលែង]”។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា