សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសលោក នី ចរិយា ឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធនិងបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាប ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។បន្ទាប់ពីសវនាការពេញមួយព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី២២ កញ្ញា មានការដេញដោលរវាងអ្នកពាក់ព័ន្ធក្នុងរឿងក្តីនេះ ចៅក្រមបានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា នៅថ្ងៃត្រង់ថ្ងៃដដែលនេះ។លោក នី ចរិយា ថ្លែងក្រោយពេលចេញពីបន្ទប់សវនាការ ស្តាប់សាលក្រមហើយថា លោកមិនសង្ឃឹមថា ទទួលបានយុត្តិធម៌ទេ បើប្រទេសនៅតែមិនមានយុត្តិធម៌នោះ៖ «កុំសង្ឍឹមថាតុលាការរកយុត្តិធម៌ បើប្រទេសមួយគ្មានយុត្តិធម៌»។ប្រភពVOD