ត្រឡប់ក្រោយ

លោក សម រង្ស៊ី បញ្ជាក់ជំហរ​​​​ថា ការ​ធ្វើ​ពហិការ​នៅ​ដដែល ទោះ​សភា​មាន​ផែនការ​អ្វីក៏ដោយ

 

លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើពហិការមិនចូលប្រជុំសភាដដែល ប៉ុន្តែតំណាងរាស្ត្រជាន់ខ្ពស់ មួយរូបបានលើកឡើងថា គណបក្សនឹងប្រើប្រាស់គណៈកម្មការសភាដើម្បីដាក់សម្ពាធរដ្ឋមន្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលលើបញ្ហាបន្ទាន់របស់ជាតិ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា គណបក្សប្រឆាំងបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ដែលបានចាប់ផ្ដើមបន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីចុងខែឧសភា។ ប៉ុន្តែលោក សម រង្ស៊ី បានមានប្រសាសន៍ថា ត្រូវតែមាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” មុនពេលគណបក្សត្រឡប់ចូលទាំងអស់គ្នា។លោក សម រង្ស៊ី បានលើកឡើងនៅក្នុងអុីម៉េលថា “ការត្រឡប់មកកាន់រដ្ឋសភាវិញនៅ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានន័យថា ស្ថានការណ៍នយោបាយត្រឡប់ទៅរកសភាពធម្មតាវិញ ដែលជាក់ស្តែងមិនមែនអ៊ីចឹងនោះ”។ប្រភពCambodia Daily

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា