ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា លោក TE TSUJL MIYAMOTO ប្រធាននាយកដ្ឋានទីមួយ និងទទួលបន្ទុក កិច្ចការអាស៊ី-អាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន បានស្នើឲ្យកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងដែលនៅសេសសល់ដោយគ្នាឯងជៀសវាងការពឹងពាក់បរទេស។ លោក កែវ រ៉េមី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយ លោក TE TSUJL MIYAMOTO នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ថា ភាគីជប៉ុនគាំទ្រឲ្យអ្នកនយោបាយដោះស្រាយផ្ទៃក្នុងដោយគ្នាឯង។ប្រភពគេហ័ទំព័រដើមអម្ពិល