មន្ត្រីគ.ជ.ប៖ករណីកងទ័ពត្រូវគេដឹកទៅចុះឈ្មោះបោះឆ្នោត ស្ថិតក្នុងបណ្ដឹងមួយដ៏សំខាន់
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាគ.ជ.ប បានទទួលពាក្យបណ្ដឹង ចំនួនជាង២០ពាក្យបណ្ដឹង ដោយបណ្ដឹងមួយគឺករណីកងទ័ពត្រូវគេដឹកទៅចុះឈ្មោះបោះឆ្នោតស្ថិតក្នុងបណ្ដឹងមួយដ៏សំខាន់។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ស្ថាប័នេះ បានឱ្យដឹងនៅថ្ងៃទី ២២ កញ្ញា នេះថា ចាប់ពីដាក់ឱ្យដំណើរការនៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ពីថ្ងៃទី ០១ កញ្ញា រហូតមកត្រឹមថ្ងៃទី ២២ កញ្ញា នេះ គឺ គ.ជ.ប បានទទួលពាក្យបណ្ដឹង ជាង២០ពាក្យបណ្ដឹង និងមានអ្នកចូលរួមចុះឈ្មោះបោះឆ្នោតជិត ៣ លាននាក់។លោកបញ្ជាក់ថា ពាក្យបណ្ដឹងមួយចំនួន ត្រូវបានដោះស្រាយនៅនឹងកន្លែង។ប្រភពវិទ្យុស្រ្តី

ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា