ត្រឡប់ក្រោយ

លោ​ក​ ​ហ៊ុ​ន​ ​សែ​ន​ ​ថា​ ​​​ក​ត្តាស​​ន្តិ​​ភា​ព​គឺ​ជា​ប​ញ្ហា​ធ្វើ​ឱ្យប៉ះ​​ពាល់​ដ​​ល់​កា​រ​ស្រុ​ត​ចុះនៃ​ត​ម្លៃ​ស្រូវ​​​​

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា កត្តាសន្តិភាពគឺជាបញ្ហាដ៏ធំចម្បងមួយដែលជាហេតុអាចធ្វើ ឱ្យប៉ះពាល់
ទៅដល់បញ្ហាស្រុតចុះនៃតម្លៃស្រូវរបស់ប្រជាកសិករខ្មែរ ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ នៅទីស្ដីការគណៈរដ្ឋមន្រ្តី  ដើម្បីពិភាក្សាលើរបៀប
វារៈ ១. សេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា
៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក។ ២. ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរ
រវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០។ ៣. បញ្ហាផ្សេងៗ៖ សំណើសុំ
ការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល
អាកាសធាតុ និងត្រូវបា នលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលើកមកបង្ហាញលើគណនីហ្វេសប៊ុករបស់លោក ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា