ត្រឡប់ក្រោយ

CNRP ថា រាជរដ្ឋាភិបាល បរាជ័យ ក្នុងការផ្ទេរវិមជ្ឈការ ឃុំ-សង្កាត់

 

សមាជិកសភា គណបក្សសង្គ្រោះជាតិ (CNRP) បានអះអាងថា ការអនុវត្តវិមជ្ឈការ ឃុំ- សង្កាត់នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងតែបរាជ័យ ។ លោក ឡុង មុនី អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងវេទិកានយោ បាយស្តីពី វិមជ្ឈកា ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦នៅស្នាក់ការកណ្តាល គណបក្សថា «ខ្ញុំបានស្រាវជ្រាវមួយចំនួនហើយដែរ ការអនុវត្តវិមជ្ឈការ នៅក្នុងប្រទេស មានបរាជ័យធ្ងន់ធ្ងរណាស់ ។  ដូច្នេះដើម្បីបញ្ជាក់បញ្ហានេះខ្ញុំ បញ្ជាក់ថា វិមជ្ឈការ  គឺរាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ សិទ្ធិអំណាចធនធាន  ដើម្បីឆ្លើយតបនូវតម្រូវការរបស់ខ្លួន ។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា