សកម្មជនបរិស្ថាន និងយុវជនប្រមាណ ១៥នាក់ គ្រោងលើកគ្នាទៅក្រសួងបរិស្ថាន នៅថ្ងៃទី២៦ កញ្ញា ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលបញ្ចេញព័ត៌មានទាក់ទងនឹងគម្រោងវិនិយោគទំនប់វារីអគ្គិសនីសំបូរ ខេត្តក្រចេះ។ព័ត៌មានដែលថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ទំនប់វារីអគ្គិសនីមួយ នៅឃុំចាវ ស្រុកសំបូរ ខេត្តក្រចេះ ឬទំនប់វារីអគ្គិសនីសំបូរ នាំឲ្យអ្នកតាមដានកិច្ចការងារបរិស្ថាន និងប្រជាពលរដ្ឋចង់ដឹងចង់ឮពីតម្លាភាពនៃគម្រោងនេះ ខណៈពួកគេបារម្ភពីផលប៉ះពាល់នៃទំនប់នេះមកលើជីវភាពរបស់ប្រជាជនមូលដ្ឋាន។ប្រភពRFA