លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងថា បក្សមិនដែលភ្លេចពីវីរៈភាពបាតុករ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ នៅក្បែវិមានរដ្ឋសភាចាស់។ ស្របនឹងរដូវបុណ្យភ្ជុំបិណ្ឌវេនទី១០ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិ បានប្រារព្ធពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធ នៅចេតីយ៍កន្លែងតម្កល់ធាតុ អ្នកដែលបានស្លាប់ ក្នុងព្រឹត្តិការណ៍ផ្ទះគ្រាប់បែក ឆ្នាំ១៩៩៧ ។ប្រភពដើមអម្ពិល