សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី សម្ដែងការខកចិត្តចំពោះព្រះចៅអធិការវត្តមួយចំនួន ដោយថាមិនហ៊ានផ្ដល់ទីកន្លែងធ្វើបុណ្យខួប១០០ថ្ងៃជូនសពលោកបណ្ឌិត កែម ឡី ខណៈព្រះសង្ឃមួយចំនួនបារម្ភខ្លាចអាជ្ញាធរ។សមាជិកគណៈកម្មការបុណ្យខួបម្នាក់ លោក សៅ កុសល ប្រាប់ VOD នៅថ្ងៃនេះថាគណៈកម្មការបានទៅសុំព្រះចៅអធិការវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ដែលជាកន្លែងធ្វើបុណ្យសពលោកនិងនៅតាមវត្ដអារាមផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ តែមិនត្រូវបានព្រះសង្ឃអនុញ្ញាតឡើយ ដោយលោកថាការមិនផ្ដល់ទីតាំងនោះដោយសារមានគំនាបពីអាជ្ញាធរ។ប្រភពVOD