ត្រឡប់ក្រោយ

CCHR៖ ស្ត្រីជាង៩៨ភាគរយមានវិបត្តិផ្លូវចិត្តនិងជាង១៨ភាគរយទៀតប៉ងសម្លាប់ខ្លួនដោយសារជម្លោះដីធ្លី

 

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញរដ្ឋាភិបាលឲ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជាបន្ទាន់ ខណៈខ្លួនអះអាងថា បានរកឃើញស្ត្រីជាង៩៨ភាគរយមានវិបត្តិផ្លូវចិត្ត និងជាង១៨ភាគរយទៀតធ្លាប់ប៉ង់សម្លាប់ខ្លួន ដោយសារតែបញ្ហាជម្លោះដីធ្លីនេះ។សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ខែកញ្ញា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថាជម្លោះដីធ្លីនៅកម្ពុជាបានបង្កឲ្យស្ត្រី៩៨.២ភាគរយមានបញ្ហាសុខភាពផ្លូវចិត្ត ៤៦.២ភាគរយធ្លាប់បានគិតពីការធ្វើអត្តឃាត និង១៨.១ភាគរយទៀតធ្លាប់ប៉ងសម្លាប់ខ្លួន។សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា ជម្លោះដីធ្លីអូសបន្លាយបានបង្កឲ្យស្ត្រី៤០.១ភាគរយប្រើហិង្សាទៅលើកូន ៤៣.៩ភាគរយបង្ខំឲ្យកូនឲ្យបោះបង់ការសិក្សា និង៣៦ភាគរយទៀតបង្គាប់ឲ្យកូនទៅធ្វើការងារដែលអាចមានពលកម្មកុមារច្រើនករណី។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា