ត្រឡប់ក្រោយ

អង្គការ​២៧ជំរុញឲ្យលើកករណីសម្លាប់លោក កែម ឡី ពេលប្រជុំ អ.ស.ប

 

អង្គការសង្គមស៊ីវិលចំនួន២៧ជំរុញឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដាក់បញ្ចូលបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការបាញ់សម្លាប់លោក កែម ឡី ទៅក្នុងរបាយការណ៍ដែលត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស (HRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងកិច្ចប្រជុំស្អែកនេះ។ក្នុងលិខិតមួយកាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា ដាក់បន្ថែមកង្វល់មួយចំនួនដូចជាសេរីភាពបញ្ចេញមតិនិងការប្រមូលផ្ដុំ ទៅក្នុងរបាយការណ៍របស់លោកស្រីដែលគ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស (HRC) នៅថ្ងៃទី២៨ ខែកញ្ញា។ បន្ថែមពីលើនេះទៀត អង្គការទាំង២៧បានសំដែងការខកចិត្តយ៉ាងខ្លាំង ដោយថា លោកស្រី Rhona Smith មិនបានសំគាល់ពីករណីឃាតកម្មលើអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី ទៅក្នុងរបាយការណ៍របស់លោកស្រី។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា