ប្រធានគណៈកម្មការជំនាញទាំង៥រូប ពីគណបក្សសង្គ្រោះជាតិ បានចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ។ ក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ដែលសុំឲ្យដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្របក្សប្រឆាំងពីររូប។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកហេតុផលថា ការមិនដកអភ័យឯកសិទ្ធិនេះ គឺដោយសារតែតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូប គឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងឡើយ។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ។ ប្រភពថ្មីៗ