វៀតណាមបង្រៀនកម្លាំងប្រដាប់អាវុធខ្មែរឲ្យទប់ទល់ការធ្វើបាតុកម្ម
អគ្គស្នងការនគរបាលជាតិបានបង្វឹកជំនាញបង្ក្រាបបាតុកម្មដល់យោធាដោយថា ដើម្បីទប់ទល់បាតុកម្មនិងការពាររដ្ឋាភិបាល ខណៈដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេនឹងធ្វើបាតុកម្មបើស្ថានភាពនយោបាយនៅតែមានភាពតានតឹង។នៅក្នុងវីដេអូឃ្លីបដែលបង្ហោះដោយអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា គ្រូដែលបង្រៀនហ្វឹកហ្វឺនគឺជាជនជាតិវៀតណាមនិងខ្មែរ ដោយធ្វើនៅសាលាដែលឧបត្ថម្ភដោយរដ្ឋាភិបាលវៀតណាម ឈ្មោះថាសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាម។បើតាមអគ្គស្នងការនគរបាលជាតិ ការបណ្ដុះបណ្ដាលទប់ទល់បាតុកម្មនេះធ្វើឡើងជា៥វគ្គ ក្នុងមួយវគ្គមានរយៈពេល៣ខែ ដែលមានកម្លាំងប្រដាប់អាវុធ២៧៧នាក់មកពីខេត្តចំនួន៩។ប្រភពVOD

ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា