បន្ទាប់ពីបានប្រកាស «បទឈប់បាញ់» ក្នុងរដូវបុណ្យភ្ជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានថ្លែងបែបបញ្ឆិតបញ្ឆៀងដោយទំនងសំដៅទៅលោក កឹម សុខា ដែលមិនបានចេញពីទីស្នាក់បក្សទៅចូលរួមបុណ្យភ្ជុំ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោក ហ៊ុន សែន ថ្លែងថាអ្នកខ្លះបានប្រព្រឹត្តិបទល្មើសមិនបានចេញទៅធ្វើបុណ្យជូនដូនតានៅថ្ងៃបុណ្យភ្ជុំ ទើបធ្វើឲ្យប្រែតឡើងមករាជធានីច្រើនតាមរកអ្នកនោះ។លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះប្រែតមកជុំតែម្តង ប្រែតតាមផ្លូវលេខ១ ប្រែតតាមផ្លូវលេខ២ ប្រែតតាមផ្លូវលេខ៣ ប្រែតតាមផ្លូវលេខ៤ ប្រែតតាមផ្លូវលេខ៥ ប្រែតតាមផ្លូវលេខ៦ចូលមកភ្នំពេញទំាងអស់ ព្រោះមករកកូនចៅមួយចំនួនវាមកប្រព្រឹត្តអំពើផ្តេសផ្តាសនៅភ្នំពេញ ហើយវាមិនព្រមទៅធ្វើបុណ្យ ដ៏មិនព្រមទៅធ្វើបុណ្យប្រែតវាមកតាមផ្លូវជាតិមកទំាងអស់ “។ប្រភពVOD