លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ជិតមកដល់ថា ប្រាក់ខែគ្រូបង្រៀននឹងឡើងបានជិត១លានរៀល នៅខែមេសាឆ្នាំ២០១៧ ពោលនៅមុនបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា។ដោយរំលឹកពីការតម្លើងប្រាក់ឈ្នួលឲ្យកម្មករដល់ជាង៦០ម៉ឺនរៀលនៅឆ្នាំ២០១៧នោះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ខែតុលានេះ លោក ហ៊ុន សែន ថ្លែងថាប្រាក់ខែគ្រូបង្រៀនវិញក៏ត្រូវតម្លើងដល់ជាង៩០ម៉ឺនរៀលនៅខែមេសាឆ្នាំ២០១៧។ប្រភពVOD