គណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំជាមួយសមាជិក សមាជិការ នៅទីស្នាក់ការគណបក្សខ្លួន នៅរសៀលថ្ងៃទី០៤ តុលានេះ ដើម្បីពិភាក្សាលើជំហររបស់ឯកឧត្តម កឹម សុខា និងជំហរបស់តំណាងរាស្ត្រគណបក្ស មុនចូលប្រជុំសភា។ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រឹកនេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ហាក់មិនសូវឆ្លើយនឹងសំនួរអ្នកកាសែតច្រើនទេ ដោយលោកគ្រាន់តែបញ្ជាក់ថា គណបក្សលោកនឹងបើកកិច្ចប្រជុំពិភាក្សាចំនួនពីរចំណុច គឺទី១លើគោលជំហរឯកឧត្តម កឹម សុខា ដែលគ្រោងចុះឈ្មោះបោះឆ្នោតនៅក្នុងសប្ដាហ៍នេះ។ប្រភពថ្មីៗ