អ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់ចាំជូនដំណើរប្រធានស្តីទីគណបក្សប្រឆាំងរូបនេះទៅចុះឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃពុធនេះ ខណៈលោកបានស្នាក់នៅតែក្នុងទីស្នាក់បក្សជិត៥ខែក្រោយពីសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន។បើតាមសេចក្តីប្រកាសព័ត៌មាន លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតនៅម៉ោង១០ព្រឹកនេះ។ លោកមានទីលំនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមួយកន្លែងទៀតនៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ការចាកចេញពីទីស្នាក់បក្សរបស់លោក កឹម សុខា គឺក្រោយពីលោក ហ៊ុន សែន បានប្រកាស “បទឈប់បាញ់”នយោបាយក្នុងអំឡុងពេលបុណ្យភ្ជុំ។ប្រភពVOD