កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នៅព្រឹកថ្ងៃទី៥ ខែតុលា បានចូលខ្លួនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់ចម្លើយក្នុងសំណុំរឿង សូកប៉ាន់សាក្សី ដែលមានជនត្រូវចោទ ជាមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយរូប ។លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមបណ្ដាញសង្គម Telegram នៅរសៀលថ្ងៃទី៥ ខែតុលា ថា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានស្តាប់ចម្លើយកញ្ញា ខុម ចាន់តារាទី ជាសាក្សី នៅក្នុងរឿងសូកប៉ាន់សាក្សី ដែលចោទប្រកាន់ ទៅលើមន្រ្តីអាដហុក៤រូប ។ប្រភពដើមអម្ពិល