ក្រោយពីឈប់ សម្រាកអស់រយៈពេល បីខែមក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកស្អែកនេះ រដ្ឋសភានឹងបាន បើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា លើរបៀបវារៈចំនួន៨ ។ ទាក់ទិននឹងសម័យ ប្រជុំពេញអង្គសភា នេះផងដែរ បើមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) បានឲ្យដឹងថា សមាជិកសភាគ ណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំជាមួយ សមាជិកសភាគណបក្ស ប្រជាជនកម្ពុជា(CPP)ផងដែរ ដើម្បីផ្តល់មតិយោបល់ លើសេចក្តីព្រាងច្បាប់ ។ប្រភពដើមអម្ពិល