អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា លោក ហុង លីម ដែលជាតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្រ្តាលី គ្មានសិទ្ធិអី្វដែលត្រូវមកឆាឆាវ លោក ហ៊ុន ម៉ាណែត ក្នុងឱកាសទៅជួបអ្នកគាំទ្រ CPP នៅប្រទេសអូស្ត្រាលីនោះទេ ។ អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងបែប នេះបន្ទាប់ពី វិទ្យុអាស៊ីសេរី បានចេញផ្សាយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ថា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន បានត្រៀមធ្វើបាតុកម្ម ទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី៧ តុលា ដោយសារពួកគេមិនសប្បាយចិត្ត នឹងលោក ហ៊ុន ម៉ាណែត ដែលមករៀបចំពិធីជប់លៀង ទទួលស្វាគមន៍សមាជិក CPP ចំពេលដែលពួកគេកំពុងរៀបចំ ពិធីបុណ្យខួប ១០០ថ្ងៃ ដល់លោកបណ្ឌិត កែម ឡី ។ប្រភពដើមអម្ពិល