ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជ បន្ទូលថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល បានធានាឲ្យមាន ស្ថិរភាពនយោបាយ និង សង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអានដោយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសម័យ ប្រជុំពេញអង្គ រដ្ឋសភា លើកទី៧នីតិកាលទី៥ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៦នេះបានឲ្យដឹងថា “កិច្ចខិតខំប្រឹងប្រែងនេះហើយ បានធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រង សេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿន ទាំងនេះបាននាំឲ្យកម្ពុជា អាចសម្រេចបាននូវអត្រាខ្ពស់ នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់”។ប្រភពគេហ័ទំព័រដើមអម្ពិល