ភរិយាសពលោកបណ្ឌិត កែម ឡី បានបង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅរាជធានីភ្នំពេញ។កាលពីថ្ងៃទី០៥ ខែតុលាកន្លងមកនេះ លោក សៅ កុសល សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្ដីពីការរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃ សពលោកបណ្ឌិត កែម ឡី នៅឯវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ ពិធីបុណ្យនេះ ត្រូវបានគេគ្រោងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ នៅរាជធានីភ្នំពេញ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ។ប្រភពVOD