ត្រឡប់ក្រោយ

បក្ស​កាន់​អំណាច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ បានច្រានចោលនូវការចោទប្រកាន់ពីសំណាក់តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ដែលបានថ្លែងថាគណបក្សកាន់អំណាចជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។កាលពីថ្ងៃទី០៧ ខែតុលា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីនោះ។ក្រុមអ្នកតវ៉ាដែលដឹកនាំដោយតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម បានចោទប្រកាន់គណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជាថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក នៅកណ្ដាលរាជធានីភ្នំពេញ។ប្រភពVOD

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា