ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ត្រូវបានរបួសមុខនៅថ្ងៃនេះ ខណៈលោកឃ្លាំមើលការហែក្បួនរបស់សកម្មជនដីធ្លីក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក។អ្នកយកព័ត៌មាន VOD បានរាយការណ៍ពីកន្លែងកើតហេតុថា លោក អំ សំអាត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយនឹងអាយកូមបណ្តាលឲ្យរបួសមុខមួយចំហៀង ខណៈសកម្មជនដីធ្លីនាំគ្នាដើរក្បួនពីជិតរដ្ឋសភាទៅដល់ជិតវត្តឧណ្ណាលោម បម្រុងទៅកាន់ទីលានប្រជាធិបតេយ្យ។ ក្នុងហេតុការណ៍នោះក៏មានសេចក្តីរាយការណ៍ថា មានពលរដ្ឋមួយចំនួនទៀតរងរបួសផងដែរ។សូមបញ្ជាក់នៅព្រឹកនេះសកម្មជនដីធ្លីប្រមាណ១០០នាក់បានជួបជុំគ្នានៅអតីតសហគមន៍ដីក្រហមជិតរដ្ឋសភា ដើម្បីប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក។ ប៉ុន្តែអាជ្ញាធររារាំងមិនធ្វើនៅទីនោះដោយតម្រូវឲ្យទៅជួបជុំនៅទីលានប្រជាធបិតេយ្យវិញ៕ប្រភព VOD