ត្រឡប់ក្រោយ

មាន​ការ​ផ្ញើ​សារ​គំរាម​ប្រធាន​ស្ដីទី​បក្ស​ CNRP

 

លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ឲ្យ​ដឹង​ថា​កាលពី​សប្តាហ៍​មុន​បាន​​ផ្ញើ​សារ​​ផ្ទាល់​ពីរ​​​ទៅ​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​គំរាម​នឹង​មាន​​ «​ការ​បង្ហូរ​ឈាម​» ប្រសិន​បើ​​បាតុកម្ម​​នៅ​ប្រទេស​អូស្រ្តាលី​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ប្រុស​ច្បង​របស់​លោក​ដោយ​សំដៅ​ទៅ​ការ​វាយប្រហារ​លើ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​ ២ ​រូប​​កាល​ពី​ឆ្នាំ​មុន​ដោយ​កងទ័ព​​ពី​កងអង្គរក្ស​​របស់​លោក​នាយក​រដ្ឋមន្រ្តី។ ​នេះ​បើ​តាម​សមាជិក​គណបក្ស​ប្រឆាំង​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

ខ្លឹមសារ​នៃ​សារ​​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​តំណាង​​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ផ្ញើ​តាម WhatsApp កាល​សប្តាហ៍​មុន​នៅ​ពេល​កូន​ប្រុស​ច្បង​លោក​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ប្រធាន​នាយកដ្ឋាន​​ប្រឆាំង​ភេរវកម្ម​​របស់​ក្រសួង​ការពារ​ជាតិ​ និង​ជា​​មេបញ្ជាការ​រង​​នៃ​​កងអង្គរក្ស​បាន​រៀបចំ​​ទៅ​ជួប​ជាមួយ​​​អ្នក​គាំទ្រ​​នៅ​ទីក្រុង​​មែលប៊ន​ប្រទេស​អូស្ត្រាលី។ប្រភពភ្នំពេញប៉ុស្ដិ៍

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា