ត្រឡប់ក្រោយ

ចៅអធិការ​វត្ត​ចាស់ មិន​ផ្តល់​ទីតាំង​វត្ត សម្រាប់​បុណ្យ​១០០​ថ្ងៃ​លោក កែម ឡី ឡើយ

 

បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន ពុំ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​របស់លោក​បណ្ឌិត​កែម ឡី រួចមក នៅ​ថ្ងៃទី​១០ តុលា​នេះ ចៅអធិការ​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ក៏​ឯកភាព​នឹង​សេចក្តីជូនដំណឹង​នេះដែរ ដោយ​មិន​ផ្តល់​ទីតាំង​វត្ត​ចាស់ ដល់​គណៈកម្មការ​រៀប​ចំ​បុណ្យ​១០០​ថ្ងៃ​របស់លោក កែម ឡី ឡើយ​។ចៅអធិការ​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ព្រះនាម មាស សា​ខន បានប្រកាស​មិន​ផ្តល់​ទីតាំង​វត្ត​ចំពោះ​ការរៀបចំ​បុណ្យ​១០០​ថ្ងៃ​របស់ លោក កែម ឡី នោះទេ​។ ការប្រកាស​របស់​ចៅអធិការ​វត្ត​ចាស់​នៅពេលនេះ គឺធ្វើឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​របស់ លោក កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា