ក្រសួងការបរទេសកម្ពុជា និងស្ថានទូតបារាំងបានរៀបចំកិច្ចពិភាក្សាមួយស្តីពី«សុន្ទរកថាភ្នំពេញ»របស់លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល នៅព្រឹកថ្ងៃទី១០តុលានេះនៅក្រសួងការបរទេស។ កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើន ដែលកម្ពុជា និងស្ថានទូតបារាំងបានបង្កើតឡើងក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍៥០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺ ហ្គោល នៅកម្ពុជា កាលពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៦៦។ នៅថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៦៦ ប្រធានាធិបតីបារាំងបានថ្លែងសុន្ទរកថានៅចំពោះមុខពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ គាំទ្រនយោបាយអព្យាក្រឹតរបស់លោកសម្តេចនរោត្តម សីហនុ និងអំពាវនាវឲ្យអាមេរិកបញ្ឈប់ការជ្រៀតជ្រែកនៅក្នុងសង្គ្រាមវៀតណាម ហើយស្វែងរកសន្តិភាពក្នុងតំបន់។ប្រភពថ្មីៗ