ត្រឡប់ក្រោយ

លោ​ក​ ​ផៃ​ ស៊ី​ផា​​ន​ ៖​ ​សា​រ​ដែ​ល​ទិ​ញ​មិ​ន​ល​​ក់ ​សំ​​ឡុតមិ​ន​ខ្លា​ច​រ​ប​ស់​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​ក្លា​យទៅ​ជា​​សារ​អា​ម៉ា​ស់​​​​​

 

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានលើកឡើងដោយសើចចំអកដាក់គណបក្ស សង្រ្គោះជាតិដែល
ប្រកាសពីការគម្រាមកំហែងលើតំណាងរាស្រ្តរបស់ខ្លួន ពិសេសលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ
តែម្ដង ។លោក  ផៃ ស៊ីផាន បានលើកឡើងថា គណបក្សសង្រ្គោះជាតិកំពុងតែយកលេសនៃការគម្រាមកំហែង ដើម្បីមិនចូលប្រជុំនៅរដ្ឋសភាជាតិជាមួយនឹងសមាជិកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា ។ លោកបន្តថា យកខ្លាចការគម្រាមនេះគឺហាក់បីដូចជាកំពុងដើរខុសពីគោលការរបស់ខ្លួនដែលធ្លាប់បាន ប្រកាសប្រាប់អ្នកគាំទ្រថា ទិញមិនលក់ សំឡុតមិនខ្លាច ។កាលពីម្សិលមិញនេះកាសែតក្នុងស្រុកបានចុះផ្សាយពីការផ្ញើសារគម្រាមលើប្រធានស្ដីទីគណបក្សសង្រ្គោះជាតិគឺលោកកឹម សុខា ពីសំណាក់លោក ហ៊ុន សែន ចំនួនពីរ ដែលសារទីមួយគម្រាមថា អាចនឹងមានការបង្ហូរឈាម ប្រសិនណាបើការធ្វើបាតុកម្មនៅប្រទេសអូស្រ្តាលីពីសមាគមខ្មែរនៅទីនោះ ប៉ះពាល់ដល់កូនប្រុសច្បងរបស់លោកដែលធ្វើដំណើរទៅជួបជុំសមាជិកថ្មីរបស់ខ្លួននៅទីនោះ ហើយសារទីពីរគឺព្រមានគណបក្សសង្រ្គោះជាតិកុំឱ្យពាក់ព័ន្ធនឹងបាតុកម្មទាំងនោះ ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា