ត្រឡប់ក្រោយ

លោក កឹម សុខា ៖ បើ​លោក សម រង្ស៊ី មក​នៅ​ជាមួយ​ខ្ញុំ ល្អ​ជាង​​ខ្ញុំ​នៅ​ម្នាក់ឯង

 

 អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​ប្រកាសថា រូបលោក​និង​លោក សម រង្ស៊ី គឺ​មិន​បែកបាក់​គ្នា​នោះទេ បើទោះជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​ក្តី​។ ហើយ​ការដឹកនាំ​បក្ស​ក៏​មិនមាន​បញ្ហា​អ្វី​ចោទ​នោះដែរ​។ តែ​សម្រាប់​ឯកលោក កឹម សុខា បើសិនជា​រូបលោក​និង​លោក សម រង្ស៊ី ស្ថិតនៅ​រួមគ្នា​ក្នុង​កាលៈទេសៈ​នេះ គឺ​ល្អ​ជាង​លោក​នៅ​ម្នាក់ឯង ។ នេះ​បើតាម​ការចុះផ្សាយ​Chanel News Asia​។​ឆ្លើយ​នឹង​សំនួរ​សារព័ត៌មាន​សិង្ហ​បុរី Chanel News Asia ទាក់ទង​នឹង​បញ្ហា​ដឹកនាំ​បក្ស​នេះ លោក កឹម សុខា បាន​បន្ថែមថា ទាំង​រូបលោក​និង​លោក សម រង្ស៊ី កំណត់​យក​គោលនយោបាយ​ដឹកនាំ​លក្ខណៈ​ជា​ប្រព័ន្ធ ពោលគឺ​មិនមែន​ដឹកនាំ​ជា​បុគ្គល​ផ្ដាច់ការ​នោះឡើយ​។ បើតាម​លោក កឹម សុខា ការគ្រប់គ្រង​គណបក្ស គឺ​លោក​តែងតែ​ពិគ្រោះ​យោបល់​ជាមួយ​ឯកឧត្តម សម រង្ស៊ី តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង (Whatsapp) ជាដើម​។ប្រភពថ្មីៗ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា