បើតាមបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel News Asia ដែលផ្សាយកាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថារាល់ទំនាក់ទំនងរវាងលោកនិងលោក សម រង្ស៊ី គឺមិនបានបែកបាក់គ្នាទេ បើទោះបីជាលោក សម រង្ស៊ី កំពុងនិរទេសខ្លួនដោយស្នាក់នៅក្រៅប្រទេស។ការលើកឡើងរបស់លោក កឹម សុខា គឺឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានទូរទស្សន៍ដ៏ល្បីមួយរបស់សិង្ហបុរី ដែលសួរថា៖ អ្វីជាទំនាក់ទំនងរវាងលោក (កឹម សុខា) និង លោក សម រង្ស៊ី ហើយតើលោក សម រង្ស៊ី អាចដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងពេលដែលគាត់កំពុងរស់នៅក្រៅប្រទេសបានដែរ ឬទេ?ជាការឆ្លើយតប លោក កឹម សុខា បានមានប្រសាសន៍ថា៖ «សព្វថ្ងៃ យើងអត់បែកបាក់គ្នាទេ ទោះបីគាត់នៅក្រៅក៏ដោយ ព្រោះការដឹកនាំ (បក្ស) សព្វថ្ងៃនេះ គឺដឹកនាំជាប្រព័ន្ធ។ យើងដឹកនាំដោយយន្តការ មិនមែនដោយបុគ្គល។ បើយើងដឹកនាំដោយបុគ្គល យើងអាចមែនការបែកបាក់មែន។ ប៉ុន្តែយើងដឹកនាំជាប្រព័ន្ធ យន្តការបក្ស។ អីញ្ចឹង អត់មែនបែកបាក់ទេ »។ប្រភពVOD