ត្រឡប់ក្រោយ

តុលាការ​កោះ​ហៅ​ប្រធាន​អាដហុក​លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​រឿង​សូកប៉ាន់​សាក្សី

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ប្រធាន​សមាគម​អាដហុក (ADHOC) លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។មន្ត្រី​សមាគម​អាដហុក បញ្ជាក់​ថា លោក ធន សារាយ កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ដែល​មិន​ទាន់​ច្បាស់​ថា អាច​នឹង​វិល​មក​វិញ​ទាន់​ពេលវេលា​ដែល​តុលាការ​កោះ​ហៅ​នោះ ឬ​យ៉ាង​ណា​ទេ?ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កោះ​ហៅ​លោក ធន សារាយ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦។ប្រភពFRA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា