ត្រឡប់ក្រោយ

តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី មួយ​ករណី​ទៀត

 

ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញដីកា​កោះហៅ លោក សម រង្ស៊ី ដើម្បី​សាកសួរ​ពី​ករណី​មួយ​ទៀត ចំពោះ​​ដំណើរ​រឿង​ញុះញង់ បង្ក​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នៅ​ថ្ងៃ​ទី​២១ តុលា។ដីកានេះចុះ​កាល​ពី​ថ្ងៃ​ទី​៦ តុលា បានផ្សព្វផ្សាយនៅថ្ងៃទី១១តុលា ​មិន​បាន​បញ្ជាក់​ពី​ដំណើរ​រឿង​ញុះញង់​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ថាតើលោក សម រង្ស៊ី ធ្វើ​ឡើង​ដោយ​បែប​ណា និង​នៅ​ទីណា​នោះ​ទេ។អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ តុលា ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ដីការបស់​តុលាការ កោះហៅលោក សម រង្ស៊ី ទៀតនេះឡើយ។ លោក​ចាត់​ទុក​ករណី​លោក សម រង្ស៊ី គឺ​ជា​រឿង​នយោបាយ ហើយ​លោក​ក៏​មិន​ដឹង​ថា ដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ​នៅ​ពេល​នេះ លើក​ឡើង​ពី​អ្វី​នោះ​ដែរ។ប្រភពRFA

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា