អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណាល់ ស្មីត កំពុងជួបពិភាក្សាជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា នៅទីស្នាក់ការគណបក្ស។ ប៉ុន្តែជំនួបពិភាក្សាគ្នានេះ មិនទាន់ដឹងភាគីទាំងពីរនឹងពិភាក្សាគ្នាពីបញ្ហាអ្វីឡើយ។ក្នុងរយៈពេលពីរថ្ងៃនេះលោកស្រី រ៉ូណាល់ ស្មីត បានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ,រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង យុវនិតិ សម្បទា , អភិបាលក្រុងភ្នំពេញ និងប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាដើម។
អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណាល់ ស្មីត មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា៕ប្រភពដើមអម្ពិល