លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននិយាយសម្តៅថា ការអវត្តមានរូបគាត់នៅពេលបោះឆ្នោតខាងមុខនេះ នឹងធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបាន។ លោក ផៃ ស៊ីផាន បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី ជាការយល់ខុស ខណៈដែលលទ្ធិប្រជាធិបតេយ្យកម្ពុជាមានការចាក់ស្រេះ ហើយការរៀបចំការបោះឆ្នោតដំណើរការធម្មតា។លោក ផៃ ស៊ីផាន បានលើកឡើងថា «គាត់ថា ការបោះឆ្នោតហ្នឹងមិនអាចយកជាការបាន ដោយសារមិនមានវត្តមានរបស់គាត់ គឺគាត់និយាយខុសហើយ គឺនៅកម្ពុជាមានគណបក្សនយោបាយជាង២០រួចទៅហើយ ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ស្រេះ ដែលបានចាប់ផ្តើម២០ឆ្នាំកន្លងមកហើយ គឺមិនមែនស្ថិតនៅលើបុគ្គលណាម្នាក់ ដែលឱ្យតម្លៃលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែគឺឈរលើរដ្ឋធម្មនុញ្ញ ឈរលើច្បាប់បោះឆ្នោត»។ប្រភពFreshnew