លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងថា ការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលថា ការបោះឆ្នោតក្លែងក្លាយណាមួយ នឹងធ្វើឲ្យរបប ហ៊ុន សែន បាត់បង់ភាពស្របច្បាប់ និងដួលរលំនោះ មិនអាចយកជាការបានទេ ហើយឆ្លេរឆ្លារម្ដងរត់ទៅនេះ ម្ដងរត់ទៅនោះ មិនខុសអី្វពីឆ្កែឆ្កួតទេ ។លោក សម រង្ស៊ី បានសរសេរបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦នេះថា “ការបោះឆ្នោតក្លែងក្លាយណាមួយ នឹងធ្វើឲ្យរបប ហ៊ុន សែន បាត់បង់ភាពស្របច្បាប់ និងដួលរលំ ហើយមានតែប្រទេសកាន់ លទ្ធិប្រជាធិបតេយ្យ នៅលោកខាងលិចទេ ដែលអាចជួយប្រទេសកម្ពុជាបាន ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ” ។ប្រភពដើមអម្ពិល