លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប លើកឡើងថា ភាពចម្រូងចម្រាសនេះ អាចកើតមានឡើងដោយសារការមិនយល់ច្បាស់ពីនីតិវិធីចុះឈ្មោះបោះឆ្នោត ឬអាចពាក់ព័ន្ធនឹងចេតនាមិនអនុវត្តទៅតាមនីតិវិធីរបស់អជ្ញាធរមូលដ្ឋាន។យ៉ាងហោចណាស់មានពលរដ្ឋជាង២០នាក់ មកពីឃុំអូបីជាន់ និងឃុំប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមូលដ្ឋាន បដិសេធមិនព្រមចេញ ឯកសារបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរមូលដ្ឋាន សំអាងថា ពលរដ្ឋទាំងនោះមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់។ នេះបើយោងតាមការឲ្យដឹងពីក្រុមអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតខុមហ្វ្រែល (Comfrel) នៅថ្ងៃអង្គារនេះ។ប្រភពVOA