ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងថា ចិនបានត្រៀមខ្លួនរួចហើយ ក្នុងការពង្រីកការនាំចូលរបស់ខ្លួនពីប្រទេសកម្ពុជា ក៏ដូចជាពង្រីកទំហំពាណិជ្ជកម្មផងដែរ។ ការថ្លែងរបស់លោក ស៊ី ជីនពីង បែបនេះធ្វើឡើងមុនមួយថ្ងៃ ដែលលោកត្រូវបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៣ តុលានេះ។ នេះបើតាមការចុះផ្សាយរបស់ People’s Daily។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងនិងឯកសារមិនតិចជាង២៨ ឡើយ ។ បើតាមសារព័ត៌មានចិន People’s Daily ក្នុងចំណោមឯកសារដែលកម្ពុជា-ចិន ចុះហត្ថលេខានោះ គឺមានការផ្ដោតទៅលើការអនុវត្ត លើគំនិតផ្ដួចផ្ដើមស្តីពី «ខ្សែក្រវ៉ាត់មួយវិថីមួយ»ផងដែរ។ប្រភពថ្មីៗ