រដ្ឋាភិបាលចិនបានលុបចោលបំណុលចំនួន ៦០០លានយ័ន ដែលកម្ពុជាបានខ្ចីអភិវឌ្ឍប្រទេសកាលពីក្នុងឆ្នាំ២០១៥។ លើសពីនេះ ចិនបានបន្ថែមប្រាក់ជំនួយ ១០០លានយ័នថែមទៀត សម្រាប់ជួយវិស័យយោធាកម្ពុជា។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន។លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថា ចិនសម្រេចលុបចោលបំណុលចំនួន៦០០លានយ័ន នៅឆ្នាំ២០១៥ និងផ្តល់ជំនួយលើវិស័យការពារចំនួន ១០០លានយ័នថែមទៀតដល់កម្ពុជា។ក្នុងជំនួបការងារនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ លោក អ៊ាង សុផល្លែត ដែលមានវត្តមានក្នុងជំនួបនោះ បានបន្ថែមថា ប្រធានាធិបតីចិនបានប្រកាសបង្កើនអាហារូបករណ៍៥០០កន្លែង និង១០០កន្លែងទៀត សម្រាប់យុវជន។ប្រភពថ្មីៗ