ត្រឡប់ក្រោយ

ព្រះ​អ​ង្គ​ម្ចា​ស់ ​ស៊ី​ ​សុ​​វ​ត្ថិ​ធ​ម្មិកោ​ថា​ ​អាជ្ញា​ធ​រ​មិ​ន​បើ​ក​កាំ​មេ​រ៉ា​សុ​​វ​​ត្ថិភា​ព​​​​​ក​ន្លែង​​​​​បា​​ញ់​ស​ម្លា​ប់​ណ្ឌិត​ ​កែ​ម​​ ​ឡី ព្រោះ​អា​ជ្ញា​ធ​រ​គ្មា​ន​ឆ​ន្ទៈ​ផ្ដ​ល់​យុ​ត្តិ​ធម៌​​ជូ​ន​គា​ត់ ​និ​ង​​ក្រុ​ម​គ្រួ​សារ​ ​​

 

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បានមានព្រះបន្ទូលថា មូលហេតុដែលអាជ្ញាធរមិនព្រមបើកបង្ហាញកាំ មេរ៉ាសុវត្ថិភាពកន្លែងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារតែអាជ្ញាធរគ្មានឆន្ទៈនឹងផ្ដល់យុត្តិធ ម៌ជូនដល់លោក និងក្រុមគ្រួសារ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បានបញ្ជាក់ថា អាជ្ញាធរមិនព្រមបើកបង្ហាញបែបនេះ ប្រជាពលរដ្ឋខ្មែរនឹង បានឃើញច្បាស់ទៅហើយពីទង្វើ និងការមិនមានឆន្ទៈដើម្បីជួយរកយុត្តិធម៌ជូនចំពោះលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារនោះ ។« អាជ្ញាធរបានរិតត្បិតកាំមេរ៉ាសុវត្ថិភាព ក៏ប៉ុន្តែរហូតមកដល់ថ្ងៃនេះអត់បានបញ្ចេញកាំមេរ៉ាសុវត្ថិភាព។ដូច្នេះរឿងទាំងពីរហ្នឹងឆ្លុះបញ្ចាំងឱ្យឃើញថា អាជ្ញាធរមិនបានសម្រេចចិត្តថា នឹងផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ទេ » ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា