មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) បានអះអាងថា គណបក្សនៅតែមាន ដំណោះស្រាយនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) បើទោះបីជាមានការបដិសេធ ពីការស្នើលើកលែងទោស ពីអំណាចតុលាការ តាមរយៈព្រះមហាក្សត្រ ពីរាជរដ្ឋាភិបាលយ៉ាងណាក្តី។លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹង នាព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សសង្គ្រោះជាតិថា ទោះបីជាមាន ការបដិសេធពីសំណាក់រាជរដ្ឋា ភិបាល ក្នុងការលើកលែងទោស ពីតុលាការយ៉ាងណាក្តី គណបក្សនៅតែធ្វើតស៊ូមតិបន្តទៀត រហូតដល់ទទួលផ្លែងផ្កា និងស្ថានភាពនយោបាយនៅកម្ពុជា វិលទៅរកភាពដើមវិញ។ ប្រភពដើមអម្ពិល