ត្រឡប់ក្រោយ

កម្ពុជា​-​ចិន ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឡើងដល់ ៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៧

 

កម្ពុជា​-​ចិន​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទេ្វរ​ភាគី​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៧ ខាងមុខ​។ នេះ​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។​លោក អ៊ាង សុផល្លែត បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ពី​គោលបំណង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ជាការ​ពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​
ជំនួយការ​ផ្ទាល់​នាយករដ្ឋមន្ត្រី​រូបនេះ បាន​ស្រង់​សម្តី​ប្រធានាធិបតី​ចិន Xi Jinping  ដែល​បាន​ប្រាប់​សម្តេច ហ៊ុន សែន ពី​បំណង​របស់លោក​មក​បំ​ពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ នៅ​កម្ពុជា​នេះ មាន​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​។ប្រភពថ្មីៗ​



ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា